ថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានសហការជាមួយមន្ត្រីពេទ្យសត្វស្រុកបរិបូណ៍ បានចុះត្រួតពិនិត្យជ្រូកឈឺ របស់លោក ថន ថា នៅភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ត្រួតពិនិត្យសត្វឈឺ និងកំណត់ប្រភេទជម្ងឺដែលកើតមាន, -ព្យាបាល និងទប់ស្កាត់ជម្ងឺឆ្លងសត្វ និង-ចុះណែនាំ និងផ្សព្វផ្សាយពីវិធានជីវសុវត្ថិភាព ហើយជាលទ្ធផល៖ -ជ្រូកសរុប៣៣ក្បាល(ជ្រូកកណ្តុរ៣១ក្បាល ជ្រូកស្រុក២ក្បាល) ជ្រូកកណ្តុរឈឺចំនួន១៥ក្បាល ងាប់ចំនួន៧ក្បាល កំពុងព្យាបាលចំនួន៨ក្បាល, -បូមឈាមជ្រូកកណ្តុរចំនួន៦ក្បាល និងមានរោគសញ្ញាគ្រុនក្តៅ មិនស៊ីចំណី លាមករឹង ហៀរទឹកភ្នែក ពិបាកដកដង្ហើម៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម