ថ្ងៃច័ន្ទ ៩រោច ខែអាសាធ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចូលរួមកម្មវីធីមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើប នៅឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ។ ក្នុងនោះក៏មានការចូលរួមពីអភិបាលរងស្រុក អាជ្ញាធរភូមិឃុំ និងមន្ត្រីកសិកម្មឃុំ។ សរុបអ្នកចូលរួម ៦៤នាក់(ស្រី ៣៧នាក់)។គោលបំណងនៃការធ្វើមហាសន្និបាត:បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងក្រុមគណ:កម្មាធិការត្រួតពិនិត្យ,អនុម័តលើប្រាក់សមាជិកភាព និងប្រាក់ភាគហ៊ុន,អនុម័តលើកិច្ចការផ្សេងៗទៀត។លទ្ធផលសម្រេចបាន:បោះឆ្នោតជ្រើសរើសបានក្រុមប្រឹក្សាភិបាល ចំនួន ៥នាក់ (ស្រី១នាក់) និងក្រុមគណ:កម្មាធិការត្រួតពិនិត្យចំនួន ៣នាក់ (ស្រី០នាក់),អនុម័តឈ្មោះសហគមន៍កសិកម្មទំនើបស្រូវផ្ការំដួលខ្នាឆ្នារសែនជ័យ ជាឈ្មោះផ្លូវការចាប់ពីថ្ងៃមហាសន្និបាតកំណើតដំបូងនេះតទៅ,បានអនុម័តលើប្រាក់សមាជិកភាព ចំនួន ៤០ ០០០រៀល និងតម្លៃប្រាក់ភាគហ៊ុន ៥០ ០០០រៀល/ហ៊ុន ដែល១ហ៊ុន ស្មើនឹង ផ្ទៃដីស្រែ ១០អា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម