មាតិកា
ចុះត្រួតពិនិត្យអនាម័យ និងកែលម្អ ចំនុចខ្វះខាតសត្តឃាតដ្ឋាន នៅភូមិស្វាយគយ ឃុំពន្លៃ,ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤
ចេញ​ផ្សាយ ៣០ កក្កដា ២០២៤
124

ថ្ងៃ អង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងសហការី សហការជាមួយលោក ទិត្យ គីន ម្ចាស់សត្តឃាតដ្ឋានស្រុកបរិបូណ៌ បានចុះត្រួតពិនិត្យអនាម័យ និងកែលម្អចំនុចខ្វះខាតសត្តឃាតដ្ឋាន នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។គោលបំណងដើម្បីណែនាំអនាម័យ និងធ្វើជីវសុវត្ថិភាព និង កែលម្អចំនុចខ្វះខាត និងទប់ស្កាត់ការពិឃាតក្រៅទីសត្តឃាត។លទ្ធផល ៖ កែលម្អទ្រុង ផ្លូវច្រកចេញនិងចូលទ្រុង និង សំអាតអនាម័យជាប្រចាំ និងចាក់សាបបន្ថែមកន្លែងកាប់សាច់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter