មាតិកា
ចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកកំពង់លែង,ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៤
ចេញ​ផ្សាយ ០១ សីហា ២០២៤
124

ថ្ងៃ ព្រហស្បតិ៍ ១២រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ​ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង, ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង, ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយគណះបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង សហគមន៍នេសាទស្វាយរំពារសែនជ័យ, អន្លង់មេត្រីសែនជ័យ ដឹកនាំដោយ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងចូលរួមសរុប ៤៨នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន១១គ្រឿង បានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកកំពង់លែង ប្រទះឃើញរបាំងសាច់អួនមានប្រវែងវែងខុសពីច្បាប់ស្តីពីជលផលនៅចំណុចទំនប់ស្រុក ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងមានរបាំងសាច់អួនចំនួន០១ករណី ស្មើនឹង០៧កន្លែង ប្រវែងចំនួន១០៥0ម លបសាច់អួនចំនួន៣៥គ្រឿង បង្គោលចំនួន៥០០ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter