មាតិកា
ចុះត្រួតពិនិត្យអនាម័យ និងកែលម្អចំនុចខ្វះខាតសត្តឃាតដ្ឋាននៅ ស្រុកកំពង់ត្រឡាច,ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤
ចេញ​ផ្សាយ ០២ សីហា ២០២៤
128

ថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងសហការី សហការជាមួយលោក វ៉ាន់ ឈុនលី ម្ចាស់សត្តឃាតដ្ឋានស្រុកកំពង់ត្រឡាច បានចុះត្រួតពិនិត្យអនាម័យ និងកែលម្អចំនុចខ្វះខាតសត្តឃាតដ្ឋាន នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ  ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។គោលបំណង ដើម្បីណែនាំអនាម័យ និងធ្វើជីវសុវត្ថិភាព ,កែលម្អចំនុចខ្វះខាត និងទប់ស្កាត់ការពិឃាតក្រៅទីសត្តឃាត។លទ្ធផល កែលម្អទ្រុងផ្លូវច្រក ចេញនិងចូលទ្រុង ,សំអាតអនាម័យជាប្រចាំ និងចាក់សាបបន្ថែមកន្លែងកាប់សាច់។

ចំនួនអ្នកចូលទស្សនា
Flag Counter