ថ្ងៃសុក្រ ១៣រោច ខែ អាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលគិរី សហការជាមួយគណះបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី អាជ្ងាធរឃុំពាមឆ្កោក សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ កម្លាំងចូលរួមសរុប ៨នាក់ និងមធ្យោបាយបាឡាស្មាច់ចំនួន០២គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញរបាំងសាច់អួននៅចំណុចក្បាលក្របី ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងមានដូចរបាំងសាច់អួនចំនួន០១ករណី ស្មើនឹង ០២កន្លែង ប្រវែង៣៥០ម លូសាច់អួនចំនួន០៤គ្រឿង បង្គោលចំនួន១០០ដើម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម