ថ្ងៃព្រហស្បត្តិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆសក័ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធីASPIRE-AT បានចុះពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្មដែលមានស្រាប់ (PO/AC Screening and Evaluation-Existing) របស់សហគមន៍កសិកម្មជៀបសន្តិភាពស្រ្តីក្លាហាន ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ដែលមានសមាជិកចំនួន២៥៥គ្រួសារ។សមាសភាពចូលរួមមានក្រុមការងារ និងទីប្រឹក្សាៈ ០៣នាក់ ថ្នាក់ដឹកនាំAC និងសមាជិកមានសក្តានុពលៈ ១៤នាក់/ស្រី១១នាក់ សរុប១៧នាក់/ស្រី១១នាក់។គោលបំណងផ្សព្វផ្សាយអំពីគោលគំនិតកម្មវិធីASPIRE-AT ,ពន្យល់នូវលក្ខណៈវិនិច្ឆ័យ ទាំង១៦ចំណុច សម្រាប់វាយតម្លៃសហគមន៍កសិកម្មឲ្យក្លាយជាសហគមន៍កសិកម្ម ដែលមានលក្ខណៈពេញលេញ(AC Graduated) សម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្ម។ជាលទ្ធផលសហគមន៍មានលក្ខណៈពេញលេញដែលទទួលបានការគាំទ្រពី ASPIRE-AT ដើម្បីអភិវឌ្ឍន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម