ថ្ងៃព្រហស្បតិ៍ ០៤កើត ខែ ស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ សង្កាត់រដ្ឋបាលជលផលជលគិរី បានសហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ គណៈបញ្ជាការឯកភាពស្រុកជលគិរី និងសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ កម្លាំងសរុប០៧នាក់ និងមធ្យោបាយបាឡាស្មាច់០២គ្រឿង បានចុះរុះរើរបាំងស្បៃមុងនៅចំណុចក្រោយភូមិគៀនតាម៉ា និងភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើវត្ថុតាងបំផ្លាញចោលនៅហ្នឹងកន្លែងមាន៖របាំងស្បៃមុង០១ករណី ស្មើនឹង ០៦ កន្លែង ប្រវែង១ ០០ ម លូស្បៃមុងចំនួន០៦ គ្រឿងបង្គោលចំនួន ៤០ដេីម និងចាក់លែងកូនត្រីចំរុះចូលដែននេសាទវិញចំនួន១០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម