ថ្ងៃ អង្គារ ០៩កើត ខែ ស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយក្រុមការងារអន្តរាគមន៍ថ្នាក់ជាតិបង្ក្រាបបទល្មើសជលផលប្រចាំការនៅឡូតិ៍កន្លែងអភិរក្សជ្រោយស្ដី ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា ឋានៈអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសសាច់អួនក្រឡាញឹកដែលមានប្រវែងខុសច្បាប់ស្ដីពីជលផលនៅចំណុច ចុងប្រឡាយតាពិច ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ប្រើប្រាស់មធ្យោបាយចំនួន០៣គ្រឿង កម្លាំង១៧នាក់ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើនិងបំផ្លាញចោលនៅនិងកន្លែង។សហការជាមួយអធិការដ្ឋាននរគបាលស្រុកកំពង់លែង ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន០១គ្រឿង កម្លាំង៥នាក់ បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រនៅចំណុចក្រោយភូមិ កោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ប្រទេះឃេីញ របាំងស្បៃមុងដែលជាបទល្មេីសជលផល បន្ទាប់មកយើងបានឯកភាពគ្នា ចុះរុះរេី និងបំផ្លាញ់ចោលវត្ថុតាងនៅនិងកន្លែង។សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី ប្រើប្រាស់ កម្លាំងសរុប១៤នាក់ និងមធ្យោបាយបាឡាស្មាច់០២គ្រឿង បានចុះពិនិត្យទីតាំងជាកស្តែងឃើញមានការដាក់របាំងសាច់អួនចំនួន ០៣កន្លែងតភ្ជាប់គ្នា នៅចំណុចកបឹងក្រោយ ភូមិព្រៃគ្រីជេីង ឃុំព្រៃគ្រី និងភូមិពាមឆ្កោក ឃុំ ពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្រុមការងារបានឯកភាពគ្នា រុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។លទ្ធផលសម្រេចបាន០៣ករណីរួមមានរបាំងស្បៃមុងចំនួន០១ ស្មើនឹង ៩កន្លែងប្រវែង៤៥០ម បង្គោល១៥០ដេីម លបលូស្បៃមុង៩មាត់ និងចាក់លែងត្រីល្អឹតចូលដែននេសាទវិញ២០០ គីឡូក្រាម,រុះរើរបាំងសាច់អួនចំនួន០២ករណី ស្មើនឹង០៦កន្លែង ប្រវែង៦៥០ម៉ែត្រ លបលូសាច់អួនចំនួន១១មាត់ បង្កោលចំនួន៤៥០ ដើម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន១៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម