ថ្ងៃព្រហស្បត្តិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆសក័ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធីASPIRE-AT បានចុះពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្មដែលមានស្រាប់ (PO/AC Screening and Evaluation-Existing) របស់សហគមន៍កសិកម្មបន្ទាយព្រាលពន្លឺថ្មី ស្ថិតក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដែលមានសមាជិកចំនួន១៦១គ្រួសារ។ដែលមានសមាសភាពចូលរួម ក្រុមការងារ និងទីប្រឹក្សា ០២នាក់,ថ្នាក់ដឹកនាំAC និងសមាជិកមានសក្តានុពលៈ ១៤នាក់/ស្រី០៦នាក់ សរុប១៦នាក់/ស្រី០៦នាក់។ក្រុមការងារបានណែនាំអំពីគោលបំណងនៃកិច្ចប្រជុំពិភាក្សាជូនដល់អ្នកចូលរួម ,បានផ្សព្វផ្សាយអំពីគោលគំនិតកម្មវិធីASPIRE-AT,អាន និងពន្យល់នូវលក្ខណៈវិនិច្ឆ័យ ទាំង១៦ចំណុច សម្រាប់វាយតម្លៃសហគមន៍កសិកម្មឲ្យក្លាយជាសហគមន៍កសិកម្ម ដែលមានលក្ខណៈពេញលេញ(AC Graduated) សម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្ម។ដោយផ្អែកលើទម្រង់នៃការវាយតម្លៃ និងពិនិត្យឯកសារជាក់ស្ដែងនៅនឹងសហគមន៍ ជាលទ្ធផលសហគមន៍មានលក្ខណៈពេញលេញដែលទទួលបានការគាំទ្រពី ASPIRE-AT ដើម្បីអភិវឌ្ឍន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម