មាតិកា
បង្ក្រាបបទល្មើសនេសាទនៅចំណុចភូមិកំពង់ព្រះ ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
ចេញ​ផ្សាយ ១៥ សីហា ២០២៤
142

ថ្ងៃ​ព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំ​ដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ បានសហការជាមួយសង្កាត់រដ្ឋបាលជលផលបរិបូណ៌ និងផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនក្រឡាញឹកមានប្រវែងខុសនិងច្បាប់ស្ដីពីជលផល នៅចំណុចភូមិកំពង់ព្រះ ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន០២គ្រឿង កម្លាំងចំនួន០៦នាក់ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើនិងបំផ្លាញចោលនៅនិងកន្លែង វត្ថុតាងបំផ្លាញចោលរួមមាន៖-រុះរើរបាំងសាច់អួនចំនួន០១ករណី ស្មើនិង០៤ កន្លែង ប្រវែង៤០០ម៉ែត្រ លបលូចំនួន០៨មាត់ បង្គោលចំនួន២៥០ដើម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន ១០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter