ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងសហការី សហការជាមួយលោក កែវ គន្ធរី ម្ចាសសត្តឃាតដ្ឋាន(ពង្រ) និងលោក ទិត សារ៉ា ម្ចាស់សត្តឃាតដ្ឋាន(ព្រៃខ្មែរ) បានចុះត្រួតពិនិត្យអនាម័យ និងកែលម្អចំណុចខ្វះខាតសត្តឃាតដ្ឋាន នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។គោលបំណងដើម្បីណែនាំអោយធ្វើអនាម័យ និងធ្វើជីវសុវត្ថិភាព,កែលំអរចំណុចខ្វះខាត និងទប់ស្កាត់ការពិឃាតក្រៅទីសត្តឃាត។ជាលទ្ធផល ម្ចាស់សត្តឃាតយល់ព្រម កែលំអរទ្រុងផ្លូវច្រកចេញ ចូលទ្រុង និងដំបូល ណែនាំសំអាតអនាម័យជាប្រចាំ និងចាក់សាបបន្ថែមកន្លែងកាប់សាច់ និងបានជូនថ្នាំម្លាប់មេរោគដល់ម្ចាស់សត្តឃាតទាំងពីរ និងមានអ្នកចូលរួមចំនួន ០៨នាក់ ស្រី ០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម