ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆសក័ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធីASPIRE-AT បានចុះពិនិត្យ និងវាយតម្លៃសហគមន៍កសិកម្មដែលមានស្រាប់ (PO/AC Screening and Evaluation-Existing) របស់សហគមន៍កសិកម្មសាមគ្គីប្រស្នឹបរុងរឿង ស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ដែលមានសមាជិកចំនួន៣០៤គ្រួសារ។ដែលសមាសភាពចូលរួម ក្រុមការងារ និងទីប្រឹក្សាៈ ០២នាក់ ថ្នាក់ដឹកនាំAC និងសមាជិកមានសក្តានុពលៈ ១៣នាក់/ស្រី១០នាក់ សរុប១៥នាក់/ស្រី១០នាក់។បានណែនាំអំពីគោលបំណងនៃកិច្ចប្រជុំពិភាក្សាជូនដល់អ្នកចូលរួម បានផ្សព្វផ្សាយអំពីគោលគំនិតកម្មវិធីASPIRE-AT អាន និងពន្យល់នូវលក្ខណៈវិនិច្ឆ័យ ទាំង១៦ចំណុច សម្រាប់វាយតម្លៃសហគមន៍កសិកម្មឲ្យក្លាយជាសហគមន៍កសិកម្ម ដែលមានលក្ខណៈពេញលេញ(AC Graduated) សម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្ម។ជាលទ្ធផលដោយផ្អែកលើទម្រង់នៃការវាយតម្លៃ និងពិនិត្យឯកសារជាក់ស្ដែងនៅនឹងសហគមន៍ ជាលទ្ធផលសហគមន៍មានលក្ខណៈពេញលេញដែលទទួលបានការគាំទ្រពី ASPIRE-AT ដើម្បីអភិវឌ្ឍន៍។
សូមលោកប្រធានមេត្តាជ្រាប ជាសេចក្តីរាយការណ៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម