ថ្ងៃចន្ទ ១៥កើត ខែ ស្រាពណ៍ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយអាជ្ញធរឃុំស្វាយជ្រុំ អាជ្ញាធរភូមិកោះកែវ និងសហគមន៍នេសាទកោះកែវ ដឹកនាំដោយលោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផល ប្រើប្រាស់មធ្យោបាយចំនួន០៣គ្រឿង និងកំលាំងចំនួន១១នាក់ បានចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលបរួមផ្សំសាច់អួនខុសនិងច្បាប់ស្តីពីជលផលនៅចំណុចមុខវត្តភូមិកំពង់រាំង និងចំណុចមុខភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីពិនិត្យជាក់ស្តែងសមត្ថកិច្ចយើងបានឯកភាពគ្នាធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែង ហើយ-ជាលទ្ធផលរួមមានខាងក្រោម៖ -របាំងសាច់អួនចំនួន០១ករណី ស្មើនឹង០៦កន្លែង ប្រវែង៦០០ម៉ែត្រ លូសាច់អួនចំនួន១២គ្រឿង បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចម្រុះចំនួន ១០គីឡូក្រាម ចូលក្នុងដែននេសាទវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម