មាតិកា
ពិធីចែកកូនឈើហូបផ្លៃដល់គ្រួសារអតីតយុទ្ធជននៅភូមិអូកាខុប ឃុំក្រាំងល្វាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២១ សីហា ២០២៤
131

ថ្ងៃពុធ ០២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បាននាំយកកូនឈើហូបផ្លែចំនួន ៥០០ដើម ចែកជូនគ្រួសារអតីតយុទ្ធជន ដែលក្រោមអធិបតីភាពដោយលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅដីសម្បទានសង្គមកិច្ច ភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ ដែលកូនឈើហូបផ្លែចំនួន ៥០០ដើមនោះរួមមាន៖ កូនដូង ២០០ដេីម, កូនត្របែក ១០០ដើម, កូនកំពីងរាជ ៣០ដើម, កូនភ្ញៀវ ២០ដើម, កូនក្រូចឆ្មា ៥០ដើម និងកូនព្រីង ១០០ដើម៕

ចំនួនអ្នកចូលទស្សនា
Flag Counter