មាតិកា
ចុះបង្ក្រាបបទល្មើសនៅចំណុច ក្រុងកំពង់ឆ្នាំង និង ស្រុកជលគិរី,ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៤
ចេញ​ផ្សាយ ០២ កញ្ញា ២០២៤
5

ថ្ងៃចន្ទ ១៤រោច ខែ ស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលចុងកោះ បានចុះប្រតិបត្តិការប្រទះឃើញការទិញ-លក់ និងដឹកជញ្ជូនត្រីល្អិតដែលបានមកពីការនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅចំណុចទន្លេផ្សារក្រោម ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ បន្ទាប់សមត្ថកិច្ចបានឃាត់ចាប់ជនសង្ស័យ ហេីយដកហូតវត្ថុតាងរួមមាន៖ ទូកឈើ (១០×១,៥×០,៩) ម ០១ គ្រឿង,ម៉ាស៊ីនម៉ាកម៉ាស្តា ២៥សេះ ០១គ្រឿង,ត្រីល្អិតចម្រុះចំនួន ៣០៥ kg,ធុងទឹកកក ចំនួន០១,ដុងដាក់ត្រី ចំនួន០៣។ក្រោយមកសមត្ថកិច្ចយើងបានធ្វើកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីជល ផល។សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការណ៍ជាមួយអធិការដ្ឋាននគរបាលស្រុកជលគិរី ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ និងសហគមន៍នេសាទភូមិព្រែកឆ្ដោ បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយឧបករណ៍ឆក់ត្រីនៅក្នុងដែនសាទចំណុចផ្លូវលំកំពង់ចិន ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។ សមត្ថកិច្ចចម្រុះបានឃាត់ចាប់ជនប្រព្រឹត្តបទល្មើសឈ្មោះ ពេជ្រ មុន្នី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិកោះលត ឃុំ កោះលត ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ហេីយដកហូតវត្ថុតាងរួមមាន៖ អាំងវែកទ័រ០២ គ្រឿង,អាគុយ ៤០ អំពែ ចំនួន 0២ គ្រឿង,ដងឆក់   ចំនួន  ០២ គូ,ខ្សែភ្លើង  ប្រវែង  ០៨ ម៉ែត្រ,ពីដុងដាក់ត្រី  ចំនួន ០១ គ្រឿង,ត្រីចម្រុះចំនួន ៣ គីឡូក្រាម។ក្រោយមកសមត្ថកិច្ចយើងបានធ្វើសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីជលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter