នៅថ្ងៃអង្គារ ០៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី មានការចូលរួមពីវរសេនីយ៍ទោ សេង សាវឿន នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកទ្រុងមាន់ មេបាមាន់ និងកូនឈើ ប្រគល់ជូនអតីតយុទ្ធជននៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ដើម្បីផ្តល់ជូនទ្រុងមេបាមាន់ពូជ និងកូនឈឺដើម្បីចិញ្ចឹម និងដាំធ្វើជាគំរូ ដល់អតីតយុទ្ធជន ដែលជាជំហានដំបូង ហើយជាលទ្ធផល៖-អតីតយុទ្ធជនទទួលបានទ្រុង១ មេ៥ និងបា១ ទ្រុងកូនមាន់០១ ស្រូវចំណី ៣០គីឡូក្រាម ស្នូកទឹកចំណី០២ ថ្នាំសម្លាប់មេរោគ ០១ដប ដើមដូង ២០ដើម និងដើមព្រីង ១២០ដើម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម