មាតិកា
បង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤
ចេញ​ផ្សាយ ១០ កញ្ញា ២០២៤
26

នៅថ្ងៃអង្គារ ០៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ បានសហការជាមួយសហគមន៍នេសាទពោធិសែនជ័យ ប្រើប្រាស់មធ្យោបាយបាឡា ៥គ្រឿង កំលាំងចូលរួម ២១នាក់ បានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រឃុំច្រណូក ចាប់ពីចំណុច ទំនប់សីហមនី ដល់ចំណុចភ្នំ ជ័យទត្ត ស្ថិតក្នុងភូមិ ច្រណូកឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយបានឯកភាពគ្នា ចុះរុះរើរីបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន៖ -របាំងស្បៃមុងចំនួន០១ ស្មើនឹង ១២កន្លែង ប្រវែង ៥០០ម៉ែត្រ បង្គោល ៣០០ដេីម លបលូ ១២មាត់ ត្រីល្អឹត ១០០គីឡូក្រាមបានចាក់លែងចូលដែនធម្មជាតិវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter