ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាល និងមន្ត្រី បានសហការជាមួយមន្រ្តីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់ត្រឡាច និងអាជ្ញាធរភូមិ ឃុំ បានចុះយុទ្ធនាការការវ៉ាក់សាំងសារទឹកគោ ក្របី នៅភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -ដើម្បីកាត់បន្ថយអត្រាឈឺស្លាប់សត្វគោ ក្របីតាមរយ:ការចាក់វ៉ាក់សាំង និងផ្សព្វផ្សាយដល់កសិករអោយយល់ដឹងពីសារ:សំខាន់នៃវ៉ាក់សាំង និង-ផ្សព្វផ្សាយពីការកែពូជគោប្រាម៉ាន ដោយការបង្កាត់សិប្បនិម្មិត ហើយជាលទ្ធផល៖ -ចាក់បានគោសរុបចំនួន ៣២៥ក្បាល -បានចែកសំភារៈ បសុឱសថដល់ភ្នាក់ងារសុខភាពសត្វភូមិចំនួន ០៤នាក់ និង-បានណែនាំកសិករម្ចាស់សត្វអំពីអត្ថប្រយោជន៏នៃការចាក់ថ្នាំការពារដល់សត្វមុនសត្វមានជម្ងឺ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម