ថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួម ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងផ្គត់ផ្គង់ ស្រូវ តាមស្តង់ដាសរីរាង្ក រវាងសហគមន៍កសិកម្មចំនួន៥ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) ដែលគាំទ្រដោយ សមាគមបណ្តាញកសិករ និងធម្មជាតិ សមាសភាពសរុបចំនួន ១៦នាក់ ស្រី ៥នាក់ នៅសណ្ឋាគាសុខាញ៉ូយ៉ក លទ្ធផលសម្រេចបានរួមមាន៖
-បានចុះកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ ស្រូវផ្ការំដួល សរីរាង្គ រវាងសហគមន៍កសិកម្ម ក្រាំងលាវសាមគ្គី និងក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) បរិមាណ៦០តោន លើផ្ទៃដីចំនួន៤៦.៤៦ហិកតា។
-បានចុះកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ ស្រូវសែនក្រអូប រវាងសហគមន៍កសិកម្មទំនើបស្រូវផ្ការំដួលខ្នាឆ្នារសែនជ័យ និងក្រុមហ៊ុន ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) បរិមាណ៣៥៩.៨តោន លើផ្ទៃដី១៣៣.៣ហិកតា។
-បានចុះកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ គ្រាប់ពូជស្រូវស្រស់ ឫស្ងួត ឫសម្អាត ឫកែច្នៃ/ផលិតផលសម្រេច (ពូជនាងអុក ពូជនាងអំ ពូជដំណើបខ្មៅ ពូជនាងអំខ្មៅ ពូជម្លិះក្រហម ពូជស្រងែ) រវាងសហគមន៍កសិកម្ម ខេមស៊ីដពេជចង្វារ និងអេមរុ រ៉ាយស៍ (ខេមបូឌា) បរិមាណ១៥,៥តោន លើផ្ទៃដីចំនួន៦ហិកតាហិកតា។
-បានចុះកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ ស្រូវផ្ការំដួល សរីរាង្គ រវាងសហគមន៍កសិកម្ម ជៀបសន្តិភាពស្រ្តីក្លាហាន និងក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) បរិមាណ២៣តោន លើផ្ទៃដីចំនួន៩.២០ហិកតា។
-បានចុះកិច្ចសន្យាស្តីពីការផ្គត់ផ្គង់ ស្រូវផ្ការំដួល សរីរាង្គ រវាងសហគមន៍កសិកម្ម ឃុំក្រាំងល្វា និងក្រុមហ៊ុន សាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) បរិមាណ៥០០តោន លើផ្ទៃដីចំនួន៣៦០.៦៤ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម