មាតិកា
បង្ក្រាបបទល្មើសនេសាទនៅចំណុចជ្រោយស្លែង និងក្រចាប់ ស្រុកបរិបូណ៌ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២៤
ចេញ​ផ្សាយ ១៨ កញ្ញា ២០២៤
177

ថ្ងៃ​ពុធ ០១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ សហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី  និងសហគមន៍នេសាទ ដោយប្រើប្រាស់មធ្យោបាយកាណូត ០៣ គ្រឿង កម្លាំងសរុប ០៩ នាក់ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនដែលមានប្រវែងលើសពីច្បាប់កំណត់នៅចំណុចជ្រោយស្លែង និងក្រចាប់ ស្រុកបរិបូណ៌ បន្ទាប់មកសមត្ថកិច្ចយើងបានឯកភាពគ្នារុះរើនិងបំផ្លាញចោលនៅនឹងកន្លែងចំនួន២ករណីរួមមាន៖ -របាំងសាច់អួន១១កន្លែងប្រវែង ១០៥០ម លូសាច់អួន ចំនួន ២១គ្រឿង បង្គោលចំនួន ៥៥០ដើម និង-របាំងស្បៃមុង ០៨កន្លែង ប្រវែង ២៥០ម លូស្បៃមុងចំនួន០៨ គ្រឿង បង្គោលចំនួន ១០០ដេីម និង ត្រីចម្រុះចំនួន ៧០គីឡូក្រាមទៅក្នុងដែននេសាទវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter