មាតិកា
ចុះត្រួតពិនិត្យគម្រោងបើកកសិដ្ឋានចិញ្ចឹមគោនៅស្រុកទឹកផុស,ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៤
ចេញ​ផ្សាយ ០៩ តុលា ២០២៤
14

ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងបានចុះត្រួតពិនិត្យគម្រោងបើកកសិដ្ឋានចិញ្ចឹមគោ របស់លោក រ័ត្ន ដូរ៉េ នៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ក្នុងគោលបំណងដើម្បីពិនិត្យទីតាំង និងផ្តល់បច្ចេកទេសការចិញ្ចឹមគោ ការសាងសង់ទ្រុង និងណែនាំការដាំស្មៅចំណីសត្វ។លទ្ធផលចិញ្ចឹមគោសរុប១៤ក្បាល និងដីដាំស្មៅចំនួន២ហិកតា ព្រមទាំងបានធ្វើការណែនាំ និងកែសម្រួលទីតាំងទ្រុងគោ និងការដាំស្មៅតាមបច្ចេកទេស ។

ចំនួនអ្នកចូលទស្សនា
Flag Counter