ថ្ងៃសុក្រ ០៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ឡុង ប៊ុណ្ណា ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការីបានចុះអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ស្ថិតនៅស្រុកកំពង់ត្រឡាច បានចំនួ១២ដេប៉ូ (ឃុំច្រេស ០៥ដេប៉ូ ឃុំអូឬស្សី០៧ដេប៉ូ) ដោយបានណែនាំដេប៉ូ ពីវិធានការសុវត្ថិភាព របៀបតាំងលក់ របៀបទុកដាក់ថ្នាំកសិកម្ម និងជីកសិកម្មឲ្យបានត្រឹមត្រូវ និងបានណែនាំដេប៉ូមុនយកថ្នាំកសិកម្ម និងជីកសិកម្មពីក្រុមហ៊ុនណាមួយមកដាក់លក់ត្រូវពិនិត្យមើលបញ្ជីកា និងសុពលភាពប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីការពារបាននូវផលប្រយោជន៍ទាំងអ្នកលក់និងអ្នកប្រើប្រាស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម