មាតិកា
ពង្រឹងសមត្ថភាពស្តីពី”ការរៀបចំផែនការអាជីវកម្ម“ ដល់សហគមន៍កសិកម្ម អញ្ចាញរូងសម័យថ្មីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២៤
26

នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆសក័ ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារកម្មវិធី ASPIRE-AT បានចុះសម្របសម្រួលពង្រឹងសមត្ថភាពស្តីពី”ការរៀបចំផែនការអាជីវកម្ម“ ដល់សហគមន៍កសិកម្ម អញ្ចាញរូងសម័យថ្មី នៅស្នាក់ការសហគមន៍កសិកម្ម ស្ថិតនៅ ភូមិ អណ្តូងរវាង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ​ដោយមានការចូលរួមសរុបចំនួន ១៣នាក់ (ស្រី១០នាក់) ក្នុងនោះរួមមានអគ្គនាយកដ្ឋានកសិកម្ម ២នាក់, ក្រុមការងារ ASPIRE-AT ចំនួន ០៣នាក់(ស្រី ០២នាក់) និងសមាជិកក្រុមប្រឹក្សាភិបាលនិងក្រុមប្រឹក្សាត្រួពិនិត្យ និងក្រុមផលិតសរុប ៨នាក់ (ស្រី ៨នាក់) ក្នុងគោលបំណង៖ បង្ហាញពីចំណុចតម្រង់ទិសពីដំណើរការរៀបចំផែនការអាជីវកម្មរបស់សហគមន៍កសិកម្ម និងត្រួតពិនិត្យឯកសារផែនការអាជីវកម្មរបស់សហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី
 

ចំនួនអ្នកចូលទស្សនា
Flag Counter