មាតិកា
ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយគណៈបញ្ជាការស្រុកជលគីរី និងស្រុកកំពង់ត្រឡាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២៤
140

នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆសក័ ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយគណៈបញ្ជាការស្រុកជលគីរី និងស្រុកកំពង់ត្រឡាច បានចុះបង្ក្រាបបទល្មើសនេសាទស្រុកជលគីរី និងស្រុកកំពង់ត្រឡាច ហើយក្រុមការងារបានឯកភាពគ្នាធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង លទ្ធផលសម្រេចបានរួមមាន៖ -របាំងសាច់អួន០១ករណី ស្មើនឹង ០៣កន្លែង ប្រវែង៤០០មែត្រ លូសាច់អួន  ចំនួន០៥គ្រឿង បង្គោលចំនួន៨០ដើម និង-របាំងស្បៃមុង០២ករណី ស្មើនឹង ២៥កន្លែង ប្រវែង ៨១០ម លូស្បៃមុងចំនួន ២៥ គ្រឿងបង្គោលចំនួន ៤០០ ដើម ចាក់លែងត្រីចំរុះ ចំនួន ១១០ គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter