ថ្ងៃពុធ ១២រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លន់ ពិសី អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រី បានចុះសម្ភាសន៍ប្រមូលទិន្នន័យអង្កេតកសិកម្មឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការពីវិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង៖ -របាយការណ៍ប្រចាំឆ្នាំត្រូវបានធ្វើបច្ចុប្បន្នភាពលើទិន្នន័យកសិកម្មកាន់តែសុក្រឹត និងទុកចិត្តបានដើម្បីផ្តល់ ព័ត៌មានជូនអ្នករៀបចំគោនយោបាយ និងអ្នកប្រើប្រាស់ផ្សេងៗទៀត, -បំពេញតម្រូវការសូចនាករណ៍របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងកម្ពុជាឈានឈ្លោះ ទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (CSDG) និង-បង្កើនផលិតភាព និងការប្រើប្រាស់ទិន្នន័យដែលមានគុណភាពខ្ពស់ទាញចេញពីផ្នត់គំនិតតាមវិស័យ ព័ត៌មានវិទ្យា សេដ្ឋកិច្ច បរិស្ថាន និងសង្គមរបស់សហគ្រាសកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម