ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម សហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ និងមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យស្ថានភាពស្រូវប្រាំងនៅឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ជាលទ្ធផលឃើញថាស្ថានភាពលូលាស់របស់ដំណាំស្រូវល្អកសិករអាចគ្រប់គ្រងលើកត្តាចង្រៃមួយចំនួនដោយខ្លួនឯង បាននឹងកំពុងបន្តរការប្រមូលផលស្រូវ ដោយឡែកទឹកសម្រាប់ស្រោចស្រពនៅមិនទាន់មានបញ្ហារប្រឈមនៅឡើយទេ ។
បើតាមពត៍មានទទួលបានពីអាជ្ញាធរ និងមន្រ្តីកសិកម្មឃុំ កសិករជួលដីមានចំនួន៩៤ គ្រួសារ ស្មើនិងផ្ទៃដីចំនួន៤៣៦ ហិកតា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម