ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសហការជាមួយអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលរៀបចំកម្មវិធី ផ្សព្វផ្សាយសារៈសំខាន់ នៃព្រៃលិចទឹក និងដំណើរការថ្នាលបណ្តុះកូនឈើព្រៃលិចទឹក នៅស្នាក់ការសង្កាត់រដ្ឋបាលជលផលបរិបូណ៌ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុកបរិបូណ៌ អាជ្ញាធរឃុំឆ្នុកទ្រូ និងសិស្សានុសិស្សផងដែរ។ សកម្មភាពនេះមានគោលបំណងផ្សព្វផ្សាយពីផលប្រយោជន៍នៃព្រៃលិចទឹក និងផែនការគ្រប់គ្រងព្រៃលិចទឹកដើម្បីធានានិរន្តរភាព ធនធានជលផល។ ក្នុងនោះមានប្រភេទកូនឈើដូចជា កូនរាំង១៨០០ដើម កូនច្រកែង២០០០ដើម កូនក្រញូង១៧០ដើម បណ្តុះថ្មី២០០០ដើមនិងរៀបចំបណ្តុះបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម