មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
មាតិកា
កម្មវិធីផ្សព្វផ្សាយគោលការណ៍ណែនាំ និងនីតិវិធីស្តីពីការចុះកិច្ចសន្យាកសិកម្មនៅសហគមន៍កសិកម្មអភិវឌ្ឍន៍វាលកោងរ៉ោងឃុំកោះថ្កូវថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥
ចេញ​ផ្សាយ ១៤ មិថុនា ២០២៥
2,671

នៅថ្ងៃសុក្រ ០៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចូលរួម “កម្មវិធីផ្សព្វផ្សាយគោលការណ៍ណែនាំ និងនីតិវិធីស្តីពីការចុះកិច្ចសន្យាកសិកម្ម ដល់សហគមន៍កសិកម្មនៅកម្ពុជា” នៅសហគមន៍កសិកម្មអភិវឌ្ឍន៍វាលកោងរ៉ោងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលរៀបចំដោយសហគមន៍កសិកម្មអភិវឌ្ឍន៍វាលកោងរ៉ោងឃុំកោះថ្កូវ ដោយមានការចូលរួមភាគីពាក់ព័ន្ធរួមមាន សហព័ន្ធសហគមន៍កសិកម្មកម្ពុជា ក្រុមហ៊ុន/រោងម៉ាស៊ីនកិនស្រូវ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK/ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) មន្ត្រីកសិកម្មឃុំ អាជ្ញាធរភូមិឃុំ និងសមាជិកសមាជិកាសហគមន៍កសិកម្មសរុប១៥០នាក់ ក្នុងគោលបំណង៖ -បង្កើនការយល់ដឹងអំពីសារសំខាន់ៗនិងអត្ថប្រយោជន៍នៃកិច្ចសន្យាកសិកម្មដើម្បីការ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងនិរន្តរភាពទីផ្សារកសិផលនៅកម្ពុជា -លើកកម្ពស់កិច្ចសហការ និងការធ្វើការក្នុងភាពជាដៃគូ ក្នុងចំណោមភាគីទាំងឡាយ រួមមាន ភ្នាក់ងារស្ថាប័នរដ្ឋាភិបាល ស្ថាប័នឯកជន កសិករ និងអង្គការសង្គមស៊ីវិល ដើម្បីជំរុញការទទួលយកការអនុវត្តកសិកម្មតាមកិច្ចសន្យា -ចែករំលែកបទពិសោធល្អៗ និងករណីជោគជ័យ រួមជាមួយការផ្តោតជាពិសេសពីដំណើរ របស់ក្រុមហ៊ុនទទួលទិញកសិផលទៅកាន់សហគមន៍កសិកម្មនិងលទ្ធផលទិញលក់របស់ខ្លួន និងសម្របសម្រួលនិងការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមអ្នកអនុវត្តកសិកម្មតាមកិច្ចសន្យា ដើម្បីនាំផ្លូវទៅរកការសិក្សាស្រាវជ្រាវ និងគំនិតច្នៃប្រឌិតថ្មី។ 

 

ចំនួនអ្នកចូលទស្សនា
Flag Counter